ព័ត៌មានអន្តរជាតិ

ចិនបានជម្លៀសប្រជាជនជិត ២ លាននាក់ ខណៈព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានបោកបក់ចូលដល់ដីគោក។

ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយបានបោកបក់ចូលដល់ដីគោកក្នុងប្រទេសចិន ដែលជាព្យុះទីហ្វុងទី២ហើយដែលបានវាយប្រហារចូលប្រទេសចិន។ អាជ្ញាធរបានជម្លៀសប្រជាជនជិត ២ លាននាក់ចេញពីតំបន់ដែលងាយរងគ្រោះដោយសារព្យុះនេះ។ ព្យុះទីហ្វុង Bavi ដែលមានទំហំរហូតមុខកាត់ដល់ ១,០០០ គីឡូម៉ែត្រនៅចំណុចធំបំផុតដែលគេប្រៀបធៀបទៅ​វាធំប្រហាក់ប្រហែលនឹងប្រទេសបារាំងមួយ។ បន្ទាប់ពីបានបោកបក់យ៉ាងខ្លាំងលើកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន ខណៈវាបោកកាត់តំបន់ភាគខាងជើងនៃកោះតៃវ៉ាន់ ​ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។ នៅមុននេះក៏មានការរអិលបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧...

ប្រទេសជាសមាជិក OPEC+​ ពួកគេនឹងបង្កើនការផលិតប្រេងឲ្យបាន3លានលីត្រក្នុងមួយថ្ងៃ។

ប្រទេសដែលជាសមាជិក OPEC+ បានប្រកាសនូវផែនការជុំរញការផលិតប្រេងផ្គត់់ផ្គង់ទីផ្សារដែលបង្ហាញឲ្យឃើញថាជាសញ្ញាដំបូងនៃការងើបឡើងវិញចំពេលដែលវាបានមានផល់ប៉ះពាល់នៃសង្គ្រាមអាមេរិច អ៊ីស្រាអែល និងអ៊ីរ៉ង។ ប្រទេសទាំងប្រាំពីដែលជាសមាជិក OPEC+​​ មានដូចជា​ អារ៉ាប៊សាអូឌី រុស្សី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាស្ថាន អាលហ្សីរី និងអូម៉ង់...

លោកពូទីននិងលោកត្រាំជូបពិភាក្សាគ្នារតាមទូរស័ព្ធដល់ទៅ90នាទី

បើតាមប្រភពពីក្រសួងកាបរទេសរុស្សីបាននិយាយថា​ លោកពូទីនបានជូបពិភាក្សារគ្នារជាមួយលោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំអំឡងថ្ងៃបុណ្យឯករាជជាតិសហរដ្ឋអាមេរិចត្រូវនឹងថ្ងៃទី៤កក្តដាមិនតិចជាង៩០នាទីនោះទេ លោកប្រធានាធិបតីដូណាល់ត្រាំក៏បានលើកឡើងម្តងទៀតថានឹងជួយបញ្ចប់សង្រ្គៀមនៅអ៊ុយក្រែន។ ទន្ទឹមនឹងគ្នានោះអ៊ុយក្រែនក៏នៅតែបន្តដាក់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីរបស់រុស្សី។ ​ ​​បុណ្យឯករាជជាតិរបស់សហរដ្ឋអាមេរិចនៅឆ្នាំនេះដែលជាខួបលើកទី២៥០ឆ្នាំ ក្រសួងកាបរទេសអាមេរិចបាននិយាយថា​ លោកវ៉្លាឌីមៀរពូទីនប្រធានាធិបតីរុស្សីបានផ្ញើរសារជូនពរអបអរសាទទៅកាន់លោកប្រធានាធិបតីដូណាល់ត្រាំនិងប្រជាជនអាមេរិចក្នុងឪកាលឈប់សំរាក់ដ៏វិសេសវិសាលមួយនេះ។ តាមរយះកិច្ចសន្ទនាដែលជាលើកទីបួនដងហើយក្នុងឆ្នាំនេះរវាងអាមេរិចនិងរុស្សី​ ក្រសួងការបរទេសទាំងពីបាននិយាយថា ពួលយើងបានជួសជុលនិងស្តាឡើងវិញនូវកិច្ចសហប្រតិបត្តការរវាងគ្នានិងគ្នា។លោកត្រាំក៏បានបន្ថែមសាជាថ្មីទៀតពីការត្រៀមខ្លួនទៅសម្របសម្រួលបញ្ចប់អរិភាពរវាងរុស្សីអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។ ភាគីខាងរុស្សីធ្លាប់បានលើកឡើងម្តងហើយនិងសង្កត់ធ្ងន់ថា”ខ្លួនផ្តល់អទិភាពទៅលើការដោះស្រាយជម្លោះតាមបែបនយោបាយនិងកាទូត”។ ក្រសួងការបរទេសរុស្សីក៏បានអះអាងថារដ្ឋបាលទីក្រុងកៀវប្រទេសអ៊ុយក្រែននិងបណ្តាមនុស្សដែលគាំទ្រលោកខាងលិចកំពុងតែអូសបន្លាយនិងសូម្បីតែបង្កើនជម្លោះឪ្យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ លោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានគូសបញ្ចាក់ការពិតពីស្ថានភាពប្រយុទ្ធ កន្លែងដែលកងកំលាំងរុស្សីចូលទៅកាន់កាប់ផងដែរ។...

ប្រទេសថៃ បានប្រកាសពីការកាន់ទុក្ខរយៈពេល ១៥ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះបុត្រីស្តេចថៃ ព្រះនាង Bajrakitiyabha ដែលសោយទិវង្គត ក្នុងជន្មាយុ ៤៧ព្រះវស្សា..!

ប្រទេសថៃ បានប្រកាសពីការកាន់ទុក្ខរយៈពេល ១៥ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះបុត្រីស្តេចថៃ ព្រះនាង Bajrakitiyabha ដែលសោយទិវង្គត ក្នុងជន្មាយុ ៤៧ព្រះវស្សា។ តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រ ទី១២ ខែមិថុនា...

លោកដូណាល់ត្រាំ និងលោក​ណឺតាន់​យ៉ាហ៊ូ​ឯក​ភាព​ថា​ត្រូវ​តែ​កាត់​បន្ថ​យ​ប្រេង​អ៊ីរ៉ង់​ដែល​នាំ​ចេញ​ទៅ​ចិន..!!

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ និង​លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ឯក​ភាព​គ្នា​ថា​អាមេរិក​ត្រូវ​តែ​ចាត់​ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​ឆៅ​​របស់​អ៊ីរ៉ង់​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ​អាក់​សឺស (Axious) ដែល​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិក​២​នាក់​។ មន្ត្រី​ម្នាក់​និយាយ​ថា​យើង (អាមេរិក និង​អ៊ីស្រា​អែល​) ​ឯក​ភាព​គ្នា​ថា​នឹង​ដាក់​សម្ពាធ​ជា​អតិ​បរមា​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​។ ឧទាហរណ៍​ដូច​ជា​ការ​នាំ​ប្រេង​ឆៅ​ទៅប្រទេស​ចិន​ជា​ដើម​ត្រូវ​តែ​ទប់​ស្កាត់​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ស្នើ​សុំ​ឱ្យ​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធនឹង​ការ​ចុះ​ផ្សាយ​នេះ ក្រសួង​ការ​បរទេស​ចិន​និយាយ​នៅ​ក្នុង​ន័យ​ទូ​ទៅ​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​និង​ប្រទេស​ក្រោម​ក្រប​ខណ្ឌ​ច្បាប់​អន្តរ​ជាតិ​ជា​រឿង​សម​ហេតុ​ផល និង​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​។ ដូច្នេះ ក្រសួង​យល់​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បែប​នេះ​គួរ​ណាស់​ត្រូវ​គេ​គោរព​...

-សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​អា​មេ​រិ​ក​) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​គ្រប់គ្រង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា រហូត​ដល់​មានការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​សុវត្ថិភាព ត្រឹមត្រូវ និង​យុត្តិធម៌​..!

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​អា​មេ​រិ​ក​) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​គ្រប់គ្រង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា រហូត​ដល់​មានការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​សុវត្ថិភាព...

ចិន​ប្ដេជ្ញា​ការ​ពារ​អធិបតេយ្យ​ភាព​ជាតិ​របស់​ខ្លួន​បើ​ជប៉ុន​ប្រើ​កម្លាំង​យោធា..!!

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន​បាន​យក​សំណុំ​រឿង​ជម្លោះ​ការ​ទូត​រវាង​ខ្លួន និង​ជប៉ុន​ឡើង​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ចិន​ចោទ​ថា​ជប៉ុន​គំរាម​កំហែង​ឈ្លាន​ពាន​​ខ្លួន​ដោយ​កម្លាំង​យោធា​ដោយ​យោង​ទៅ​លើ​ពាក្យ​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​និយាយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​។ ដូច្នេះ ចិន​ប្ដេជ្ញា​ថា​នឹង​ការ​ពារ​ជាតិ​របស់​ខ្លួន​ទោះបី​នៅ​​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ នេះ​ជា​ពាក្យ​សម្ដី​ធ្ងន់​ជាង​គេ​ចាប់​តាំង​ពី​ជម្លោះ​នេះ​ចាប់​ផ្ដើម​​កើត​ឡើង​កាល​ពី​២​សប្ដាហ៍​មុន​។ នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​បាន​សរ​សេរ​រៀប​រាប់​ថា​ «នាយក​រដ្ឋម​ន្ត្រី​ជប៉ុន លោក​ស្រី​សា​ណា​អិ តាកា​អ៊ីឈិ (Sanae Takaichi) បាន​រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ​...

👉ប្រធានាធិបតីអាម៉េរិក គាស់ឈ្មោះ «ក្រសួងសង្រ្គាម» មកប្រើជំនួស «ក្រសួងការពារជាតិ» ..!!

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្រ្គាម នៅថ្ងៃទី៥ ខែកញ្ញា។ រូបភាព AFP ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥...

👉លោកប្រធានាធិបតី ស៊ី ជីនពីង ប្រាប់សម្តេច ហ៊ុន ម៉ាណែត ផ្ទាល់មាត់ ៖ «ចិនគាំទ្រកម្ពុជាពង្រឹងសមត្ថភាពការពារខ្លួន»

រាជធានីភ្នំពេញ៖ «ចិន នឹងបន្តគាំទ្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងការអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន»។ នេះសារដ៏សំខាន់មួយដែលមេដឹកនាំកំពូលរបស់ចិន លោកប្រធានធិបតីចិន ស៊ី ជីនពីង បានលើកឡើងក្នុងជំនួបទល់មុខជាមួយមេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០...

👉 ថៃ បាញ់គ្រាប់ផ្លោង១០ គ្រាប់ចូលឡាវ ប៉ុន្តែមិនទាន់មានប្រតិកម្មពីឡាវទេ ..!!

កងទ័ពថៃ ទទួលស្គាល់ថា គ្រាប់ផ្លោងរបស់ខ្លួនចំនួន១០គ្រាប់ បានបាញ់ធ្លាយចូលដល់ប្រទេសឡាវ ដោយធ្លាក់ដោយលើតំបន់ត្រីកោណមាស។ តាមការបញ្ជាក់ពីអ្នកនាំពាក្យកងទ័ពថៃ វិនថៃ ស៊ូវ៉ារី, គ្រាប់ទាំង១០ គឺធ្លាក់នៅម៉ោង៩:៤០នាទី ថ្ងៃទី២៤ខែកក្កដា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះអះអាងថា កងទ័ពខ្លួនបានចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងការប្រើអាវុធនៅតាមតំបន់ព្រំដែន កុំឲ្យប៉ះពាល់ដល់ទីតាំងដែលមិនពាក់ព័ន្ធប្រតិបត្តិការយោធា។ មកទល់ពេលនេះ ប្រទេសឡាវ មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែថៃបញ្ជាក់ថា ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា៕

ព័ត៌មានផ្សេងៗ