លោកពូទីននិងលោកត្រាំជូបពិភាក្សាគ្នារតាមទូរស័ព្ធដល់ទៅ90នាទី

images (3)
Spread the love

បើតាមប្រភពពីក្រសួងកាបរទេសរុស្សីបាននិយាយថា​ លោកពូទីនបានជូបពិភាក្សារគ្នារជាមួយលោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំអំឡងថ្ងៃបុណ្យឯករាជជាតិសហរដ្ឋអាមេរិចត្រូវនឹងថ្ងៃទី៤កក្តដាមិនតិចជាង៩០នាទីនោះទេ លោកប្រធានាធិបតីដូណាល់ត្រាំក៏បានលើកឡើងម្តងទៀតថានឹងជួយបញ្ចប់សង្រ្គៀមនៅអ៊ុយក្រែន។ ទន្ទឹមនឹងគ្នានោះអ៊ុយក្រែនក៏នៅតែបន្តដាក់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីរបស់រុស្សី។

​​បុណ្យឯករាជជាតិរបស់សហរដ្ឋអាមេរិចនៅឆ្នាំនេះដែលជាខួបលើកទី២៥០ឆ្នាំ ក្រសួងកាបរទេសអាមេរិចបាននិយាយថា​ លោកវ៉្លាឌីមៀរពូទីនប្រធានាធិបតីរុស្សីបានផ្ញើរសារជូនពរអបអរសាទទៅកាន់លោកប្រធានាធិបតីដូណាល់ត្រាំនិងប្រជាជនអាមេរិចក្នុងឪកាលឈប់សំរាក់ដ៏វិសេសវិសាលមួយនេះ។

តាមរយះកិច្ចសន្ទនាដែលជាលើកទីបួនដងហើយក្នុងឆ្នាំនេះរវាងអាមេរិចនិងរុស្សី​ ក្រសួងការបរទេសទាំងពីបាននិយាយថា ពួលយើងបានជួសជុលនិងស្តាឡើងវិញនូវកិច្ចសហប្រតិបត្តការរវាងគ្នានិងគ្នា។លោកត្រាំក៏បានបន្ថែមសាជាថ្មីទៀតពីការត្រៀមខ្លួនទៅសម្របសម្រួលបញ្ចប់អរិភាពរវាងរុស្សីអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។
ភាគីខាងរុស្សីធ្លាប់បានលើកឡើងម្តងហើយនិងសង្កត់ធ្ងន់ថា”ខ្លួនផ្តល់អទិភាពទៅលើការដោះស្រាយជម្លោះតាមបែបនយោបាយនិងកាទូត”។

ក្រសួងការបរទេសរុស្សីក៏បានអះអាងថារដ្ឋបាលទីក្រុងកៀវប្រទេសអ៊ុយក្រែននិងបណ្តាមនុស្សដែលគាំទ្រលោកខាងលិចកំពុងតែអូសបន្លាយនិងសូម្បីតែបង្កើនជម្លោះឪ្យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
លោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានគូសបញ្ចាក់ការពិតពីស្ថានភាពប្រយុទ្ធ កន្លែងដែលកងកំលាំងរុស្សីចូលទៅកាន់កាប់ផងដែរ។
លោកហ្សេលេនស្គីប្រធានាធិបតីអ៊ុយក្រែនក៏បាននិយាយតាមទូរស័ព្ទជាមួយលោកត្រាំនៅថ្ថៃបុណ្យឯករាជជាតិអាមេរិចផងដែរ។

ជម្លោះនេះនឹងក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ(NATO)នាពេលខាងមុខ បន្ទាប់ពីសហរដ្ឋអាមេរិចបានប្រកាសកាលពីខែមុនថាខ្លួននឹងកែសម្រួលកំលាំងយោធារបស់ខ្លួនឪ្យសមស្រប ជាតម្រុយកុំឪ្យសម្ព័ន្ធមិត្តរបស់ខ្លួនពឹងផ្អែកលើកំលាំងយោធាអាមេរិចច្រើនហួសពេក។

 

ប្រភព:   CNN

About The Author

ព័ត៌មានផ្សេងៗ