ប្រទេសជាសមាជិក OPEC+ ពួកគេនឹងបង្កើនការផលិតប្រេងឲ្យបាន3លានលីត្រក្នុងមួយថ្ងៃ។
ប្រទេសដែលជាសមាជិក OPEC+ បានប្រកាសនូវផែនការជុំរញការផលិតប្រេងផ្គត់់ផ្គង់ទីផ្សារដែលបង្ហាញឲ្យឃើញថាជាសញ្ញាដំបូងនៃការងើបឡើងវិញចំពេលដែលវាបានមានផល់ប៉ះពាល់នៃសង្គ្រាមអាមេរិច អ៊ីស្រាអែល និងអ៊ីរ៉ង។

ប្រទេសទាំងប្រាំពីដែលជាសមាជិក OPEC+ មានដូចជា អារ៉ាប៊សាអូឌី រុស្សី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាស្ថាន អាលហ្សីរី និងអូម៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យនេះថា ខ្លួននឹងបង្កើនការផលិតប្រេងឲ្យបាន 188 000បារែលស្មើរនឹងជិត 3លានលីត្រជារៀងរាល់ថ្ងៃចាប់ពីខែសីហានេះទៅបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញ ស្តីអំពី “ការពិនិត្យមើលស្ថានភាពនិងទស្សទវិស័យនៃទីផ្សារសកល”។ ពួកគេក៏បានបន្ថែមទៀតថានឹងប្រជុំម្តងទៀតនៅថ្ងៃទី២ខែសីហាខាងមុខដើម្បីវាយតម្លៃពីស្ថានភាព។

បន្ទាប់ពីកើនឡើងខ្ពស់ដល់ទៅ126ដុល្លារក្នុងមួយបារ៉ែលមួយរយះពេលខ្លីកាលពីខែមេសា នៅពេលថ្មីៗនេះតម្លៃប្រេងបានធ្លាក់ចុះមកវិញដល់កម្រិតដូចមុនពេលមានសង្គ្រាម ដោយសារតែគេមានក្តីសង្ឃឹមថាវិបត្តជម្មោះនៅអ៊ីរ៉ង់នឹងបញ្ចប់ជាស្ថាពរ ហើយការដឹកជញ្ញូនឆ្លង់កាត់ច្រកសមុទ្រ Hormuz នឹងវិលត្រលប់មកដំណើរការជាធម្មតាវិញ។
ចរាចរណ៍កាប៉ាល់ដឹកទំនិញនៅច្រកសមុទ្រ Hormuz បានកើនឡើងបន្តិចចាប់តាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិច Donald Trump និងលោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezshkian បានចុះអនុស្សរណះយោគយល់គ្នារស្តីពីការបញ្ចប់សង្រ្គាមកាលពីថ្ថៃទី៧ខែមិផុនា។

ទោះជាយ៉ាងណាកម្រិតចរាចរណ៍នៅមានកម្រិតនៅឡើយបើប្រៀបធៀបនឹងមុនពេលជម្លោះបានផ្ទុះឡើង។
ប្រភព: Aljazeera

