ព័ត៌មានផ្សេងៗ

ជំនន់​ទឹកភ្លៀង​នៅ​តាម​ដងអូរ​ នៅ​ស្រុក​សំឡូត​ថមថយ​ហើយ​បន្សល់​ទុក​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយ​ចំនួន

ខេត្តបាត់ដំបង​៖ ជំនន់​ទឹកភ្លៀង​ដែល​ហក់​ឡើង​មួយ​ប្រាវ​កាលពី​ម្សិល​ម៉ិ​ញ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត បើ​គិត​ត្រិ​ម​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ០៥ កក្កដា បាន​ថមថយ​វិញ​ហើយ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​អធិការ​ស្រុក​សំឡូត ដែល​កំពុង​តាមដាន​អំពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​ខូចខាត​ខ្លះ​ៗ ដល់​ប្រព័ន្ធ​លូ និង ផ្លូវថ្នល់ ក្នុង​មូលដ្ឋាន​។ អធិការ​ស្រុក​សំឡូត...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងធ្វើបរិវត្តកម្មឌីជីថលទៅលើទិន្នន័យដែលក្រសួងគ្រប់គ្រង និងប្រែក្លាយរបៀបរបបការងារ។

ថ្ងៃនេះ ក្រសួងបានធ្វើការផ្សព្វផ្សាយអំពីទិន្នន័យឌីជីថល និងរបៀបរបបការងារតាមបែបឌីជីថលនេះ ជូនទៅដល់សាធារណៈជន រួមមានទាំងបងប្អូនប្រជាពលរដ្ឋទូទៅ ស្ថាប័នពាក់ព័ន្ធ និងដៃគូហិរញ្ញវត្ថុ ដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។ សូមគូសបញ្ជាក់ថា ទិន្នន័យរបស់ក្រសួង ដែលមានដូចជាប្រភេទក្បាលដី និងទីតាំងជាក់លាក់របស់ដី ដែលផ្តល់នូវភាពងាយស្រួលដល់ដៃគូ ដូចជាធនាគារ...

នៅក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារបន្ទាប់របស់ខ្លួន គឺផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ច។

ការកំណត់ទិសដៅនេះ គឺក្រោយពេលក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហាបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ និងបញ្ហាចម្រូងចម្រាសតាមបុរី។ ១៨ វិច្ឆិកា ២០២៤  

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» គម្របខួបទី១២ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងទាំង៣​ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ ដែលបានធ្វេីឡេីង​នាព្រឹកថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ​២០២៤ នៅសាលា​ខេត្តកំពង់ចាម​ ។

ក្នុងសុន្ទរកថារបស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​សម្តែង​នូវ​ទឹកមុខ​ក្រៀមក្រំ​ និងសោកស្តាយយ៉ាងក្រៃលែង ដើម្បីចូលរួមគោរព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ...

ព័ត៌មានផ្សេងៗ