Month: February 2026

លោកដូណាល់ត្រាំ និងលោក​ណឺតាន់​យ៉ាហ៊ូ​ឯក​ភាព​ថា​ត្រូវ​តែ​កាត់​បន្ថ​យ​ប្រេង​អ៊ីរ៉ង់​ដែល​នាំ​ចេញ​ទៅ​ចិន..!!

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ និង​លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ឯក​ភាព​គ្នា​ថា​អាមេរិក​ត្រូវ​តែ​ចាត់​ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​ឆៅ​​របស់​អ៊ីរ៉ង់​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ​អាក់​សឺស (Axious) ដែល​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិក​២​នាក់​។ មន្ត្រី​ម្នាក់​និយាយ​ថា​យើង (អាមេរិក និង​អ៊ីស្រា​អែល​) ​ឯក​ភាព​គ្នា​ថា​នឹង​ដាក់​សម្ពាធ​ជា​អតិ​បរមា​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​។ ឧទាហរណ៍​ដូច​ជា​ការ​នាំ​ប្រេង​ឆៅ​ទៅប្រទេស​ចិន​ជា​ដើម​ត្រូវ​តែ​ទប់​ស្កាត់​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ស្នើ​សុំ​ឱ្យ​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធនឹង​ការ​ចុះ​ផ្សាយ​នេះ ក្រសួង​ការ​បរទេស​ចិន​និយាយ​នៅ​ក្នុង​ន័យ​ទូ​ទៅ​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​និង​ប្រទេស​ក្រោម​ក្រប​ខណ្ឌ​ច្បាប់​អន្តរ​ជាតិ​ជា​រឿង​សម​ហេតុ​ផល និង​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​។ ដូច្នេះ ក្រសួង​យល់​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បែប​នេះ​គួរ​ណាស់​ត្រូវ​គេ​គោរព​...

ព័ត៌មានផ្សេងៗ