ចិនបានជម្លៀសប្រជាជនជិត ២ លាននាក់ ខណៈព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានបោកបក់ចូលដល់ដីគោក។
ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយបានបោកបក់ចូលដល់ដីគោកក្នុងប្រទេសចិន ដែលជាព្យុះទីហ្វុងទី២ហើយដែលបានវាយប្រហារចូលប្រទេសចិន។ អាជ្ញាធរបានជម្លៀសប្រជាជនជិត ២ លាននាក់ចេញពីតំបន់ដែលងាយរងគ្រោះដោយសារព្យុះនេះ។

ព្យុះទីហ្វុង Bavi ដែលមានទំហំរហូតមុខកាត់ដល់ ១,០០០ គីឡូម៉ែត្រនៅចំណុចធំបំផុតដែលគេប្រៀបធៀបទៅវាធំប្រហាក់ប្រហែលនឹងប្រទេសបារាំងមួយ។
បន្ទាប់ពីបានបោកបក់យ៉ាងខ្លាំងលើកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន ខណៈវាបោកកាត់តំបន់ភាគខាងជើងនៃកោះតៃវ៉ាន់ ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។
នៅមុននេះក៏មានការរអិលបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់ នៅប្រទេសហ្វីលីពីនដោយសារតែព្យុះនេះផងដែរ។ព្យុះទីហ្វុង Bavi បានចាប់ផ្តើមជាព្យុះដ៏កំណាចតាំងតែពីសប្តាហ៍មុនដោយបក់បោកប៉ះកោះហ្គាំនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងល្បឿនរហូតដល់ទៅ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

បើទោះបីជាកោះតៃវ៉ាន់មិនបានរងការវាយប្រហារដោយផ្ទាល់ពីព្យុះនេះក៏ដោយ ក៏ប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ដោយសារតែភ្លៀងនៅបន្តធ្លាក់ខ្លាំងអាចបង្កឲ្យបាក់ដី។
រហូតមកដល់ពេលនេះ ទាំងតៃវ៉ាន់ និងជប៉ុន មិនទាន់បានរាយការណ៍អំពីករណីអ្នកស្លាប់ណាមួយនៅឡើយទេ។
ជើងហោះហើរជាច្រើននៅត៉ៃវ៉ាន់ត្រូវបានលុបចោល ខណះសាលារៀននៅទូទាំងប្រទេសបានផ្អាកការសិក្សារ ប្រជាជននាំគ្នារសំរុកចូលផ្សារទំនើបដើម្បីទិញនៅស្បៀងអាហារ សម្ភារះនិងរបស់របរប្រើប្រាស់អស់គ្មានសល់។
ប្រភព: BBC

