បើតាមប្រភពពីក្រសួងកាបរទេសរុស្សីបាននិយាយថា លោកពូទីនបានជូបពិភាក្សារគ្នារជាមួយលោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំអំឡងថ្ងៃបុណ្យឯករាជជាតិសហរដ្ឋអាមេរិចត្រូវនឹងថ្ងៃទី៤កក្តដាមិនតិចជាង៩០នាទីនោះទេ លោកប្រធានាធិបតីដូណាល់ត្រាំក៏បានលើកឡើងម្តងទៀតថានឹងជួយបញ្ចប់សង្រ្គៀមនៅអ៊ុយក្រែន។ ទន្ទឹមនឹងគ្នានោះអ៊ុយក្រែនក៏នៅតែបន្តដាក់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីរបស់រុស្សី។ បុណ្យឯករាជជាតិរបស់សហរដ្ឋអាមេរិចនៅឆ្នាំនេះដែលជាខួបលើកទី២៥០ឆ្នាំ ក្រសួងកាបរទេសអាមេរិចបាននិយាយថា លោកវ៉្លាឌីមៀរពូទីនប្រធានាធិបតីរុស្សីបានផ្ញើរសារជូនពរអបអរសាទទៅកាន់លោកប្រធានាធិបតីដូណាល់ត្រាំនិងប្រជាជនអាមេរិចក្នុងឪកាលឈប់សំរាក់ដ៏វិសេសវិសាលមួយនេះ។ តាមរយះកិច្ចសន្ទនាដែលជាលើកទីបួនដងហើយក្នុងឆ្នាំនេះរវាងអាមេរិចនិងរុស្សី ក្រសួងការបរទេសទាំងពីបាននិយាយថា ពួលយើងបានជួសជុលនិងស្តាឡើងវិញនូវកិច្ចសហប្រតិបត្តការរវាងគ្នានិងគ្នា។លោកត្រាំក៏បានបន្ថែមសាជាថ្មីទៀតពីការត្រៀមខ្លួនទៅសម្របសម្រួលបញ្ចប់អរិភាពរវាងរុស្សីអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។ ភាគីខាងរុស្សីធ្លាប់បានលើកឡើងម្តងហើយនិងសង្កត់ធ្ងន់ថា”ខ្លួនផ្តល់អទិភាពទៅលើការដោះស្រាយជម្លោះតាមបែបនយោបាយនិងកាទូត”។ ក្រសួងការបរទេសរុស្សីក៏បានអះអាងថារដ្ឋបាលទីក្រុងកៀវប្រទេសអ៊ុយក្រែននិងបណ្តាមនុស្សដែលគាំទ្រលោកខាងលិចកំពុងតែអូសបន្លាយនិងសូម្បីតែបង្កើនជម្លោះឪ្យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ លោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានគូសបញ្ចាក់ការពិតពីស្ថានភាពប្រយុទ្ធ កន្លែងដែលកងកំលាំងរុស្សីចូលទៅកាន់កាប់ផងដែរ។...