Month: November 2025

ចិន​ប្ដេជ្ញា​ការ​ពារ​អធិបតេយ្យ​ភាព​ជាតិ​របស់​ខ្លួន​បើ​ជប៉ុន​ប្រើ​កម្លាំង​យោធា..!!

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន​បាន​យក​សំណុំ​រឿង​ជម្លោះ​ការ​ទូត​រវាង​ខ្លួន និង​ជប៉ុន​ឡើង​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ចិន​ចោទ​ថា​ជប៉ុន​គំរាម​កំហែង​ឈ្លាន​ពាន​​ខ្លួន​ដោយ​កម្លាំង​យោធា​ដោយ​យោង​ទៅ​លើ​ពាក្យ​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​និយាយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​។ ដូច្នេះ ចិន​ប្ដេជ្ញា​ថា​នឹង​ការ​ពារ​ជាតិ​របស់​ខ្លួន​ទោះបី​នៅ​​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ នេះ​ជា​ពាក្យ​សម្ដី​ធ្ងន់​ជាង​គេ​ចាប់​តាំង​ពី​ជម្លោះ​នេះ​ចាប់​ផ្ដើម​​កើត​ឡើង​កាល​ពី​២​សប្ដាហ៍​មុន​។ នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​បាន​សរ​សេរ​រៀប​រាប់​ថា​ «នាយក​រដ្ឋម​ន្ត្រី​ជប៉ុន លោក​ស្រី​សា​ណា​អិ តាកា​អ៊ីឈិ (Sanae Takaichi) បាន​រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ​...

កម្ពុជា ទទូចភាគីថៃកុំយកបញ្ហាផ្ទុះមីន ជាមូលហេតុផ្អាកកិច្ចព្រមព្រៀងសន្តិភាព ..!!

លោក លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីន ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន ទទូចដល់ភាគីថៃកុំឱ្យយកបញ្ហាផ្ទុះមីន នៅតំបន់ព្រំដែន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ធ្វើជាមូលហេតុផ្អាកការអនុវត្តជាឯកតោភាគី កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះរួមគ្នា ក្នុងប្រទេសម៉ាឡេស៊ី...

ព័ត៌មានផ្សេងៗ