លោកដូណាល់ត្រាំ និងលោកណឺតាន់យ៉ាហ៊ូឯកភាពថាត្រូវតែកាត់បន្ថយប្រេងអ៊ីរ៉ង់ដែលនាំចេញទៅចិន..!!
ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំ និងលោកណឺតាន់យ៉ាហ៊ូបានឯកភាពគ្នាថាអាមេរិកត្រូវតែចាត់ការកាត់បន្ថយបរិមាណប្រេងឆៅរបស់អ៊ីរ៉ង់ដែលនាំចេញទៅប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រអាក់សឺស (Axious) ដែលដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក២នាក់។ មន្ត្រីម្នាក់និយាយថាយើង (អាមេរិក និងអ៊ីស្រាអែល) ឯកភាពគ្នាថានឹងដាក់សម្ពាធជាអតិបរមាទៅលើប្រទេសអ៊ីរ៉ង់។ ឧទាហរណ៍ដូចជាការនាំប្រេងឆៅទៅប្រទេសចិនជាដើមត្រូវតែទប់ស្កាត់។ នៅពេលអ្នកសារព័ត៌មានស្នើសុំឱ្យធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការចុះផ្សាយនេះ ក្រសួងការបរទេសចិននិយាយនៅក្នុងន័យទូទៅថាកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសក្រោមក្របខណ្ឌច្បាប់អន្តរជាតិជារឿងសមហេតុផល និងស្របទៅតាមផ្លូវច្បាប់។ ដូច្នេះ ក្រសួងយល់ថាកិច្ចសហប្រតិបត្តិការបែបនេះគួរណាស់ត្រូវគេគោរព...

