ប្រទេសថៃ បានប្រកាសពីការកាន់ទុក្ខរយៈពេល ១៥ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះបុត្រីស្តេចថៃ ព្រះនាង Bajrakitiyabha ដែលសោយទិវង្គត ក្នុងជន្មាយុ ៤៧ព្រះវស្សា..!
A woman reacts as she holds a picture of Thailand's Princess Bajrakitiyabha, 47, the eldest daughter of Thai King Maha Vajiralongkorn, following the announcement of her death, outside King Chulalongkorn Memorial Hospital in Bangkok, Thailand, June 12, 2026. REUTERS/Athit Perawongmetha TPX IMAGES OF THE DAY

ប្រទេសថៃ បានប្រកាសពីការកាន់ទុក្ខរយៈពេល ១៥ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះបុត្រីស្តេចថៃ ព្រះនាង Bajrakitiyabha ដែលសោយទិវង្គត ក្នុងជន្មាយុ ៤៧ព្រះវស្សា។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងបាងកក ដើម្បីដាក់ចេញវិធានការនានា ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យសព។
ក្នុងវិធានការ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រី ថៃបញ្ជាឲ្យ ការិយាល័យរដ្ឋាភិបាល សហគ្រាស ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដង រយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមិថុនានេះទៅ។
ស្របពេលជាមួយគ្នានោះ មន្ត្រីរាជការ បុគ្គលិកសហគ្រាសរដ្ឋ និងមន្ត្រីរដ្ឋាភិបាល ត្រូវតម្រូវឲ្យកាន់ទុក្ខរយៈពេល ១៥ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១២ នេះដូចគ្នា ហើយប្រជាពលរដ្ឋទូទៅ ត្រូវបានស្នើសុំឲ្យចូលរួមរំលែកទុក្ខ និងកាន់ទុក្ខតាមការគួរ។


ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល ប្រាប់ទៅអ្នកសារព័ត៌មានថា៖ «ប្រជាពលរដ្ឋថៃ គួរតែបន្តជីវភាពរស់នៅប្រចាំថ្ងៃ បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដូចធម្មតាទៅ»។
ប្រភព៖ Khaosod

