បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះឱ្យរបួសធ្ងន់
ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់បានធ្វើសកម្មភាពកាប់បុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ៨ ផ្លូវបេតុង ក្រុម៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចែម ចាន់រ៉ា អាយុ៣២ឆ្នាំ មុខរបរជាងមាស ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ(រងរបួសក្បាលនិងប្រអប់ដែខាងស្តាំ)...

