ព័ត៌មានជាតិ

ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ អមដំណើរពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ប្រធានមន្ទីរបរិស្ថាន និងសហការី អញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យក្រុមហ៊ុន ឆាយណាហ៊ រទានទ្បវើរ ស្ទឹងឬស្សីជ្រុំ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ដំណើរទស្សនកិច្ចត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង៖ ១)លើកទឹកចិត្តផ្តល់បណ្ណមេត្រីបរិស្ថានជូនដល់ក្រុមហ៊ុននេះ ព្រោះជាប្រភេទអាជីវកម្ម គ្មានផ្សែងពុល និងមិនបញ្ចេញសំណល់ ដែលអាចបង្កឱ្យមានហានិភ័យដល់បរិស្ថាន។ ២)តម្រូវឱ្យក្រុមហ៊ុនធ្វើការញែកសំណល់រឹង (សំរាម ប្លាស្ទិក ដបជ័រ និងកំប៉ុងភេសជ្ជៈ) ឱ្យបានត្រឹមត្រូវ និងអនុញ្ញាតឱ្យយកតែសំរាមទៅធ្វើការដុតចោល ប៉ុន្តែចំពោះប្រភេទសំណល់ប្លាស្ទិក...

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម)...

ករណីក្មេងទំនើងចេះតែបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យថានេះជាស្ថានភាពដែលគ្រប់គ្នាចង់បាន! ………………………

រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត...

ពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ….

ខេត្តសៀមរាប៖ នៅសណ្ឋាគារបុរីអង្គរ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាង...

កិច្ចប្រជុំផ្ទៃក្នុងតាមដានវឌ្ឍនភាពការរៀបចំបុណ្យសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងតាមដានវឌ្ឍនភាពការរៀបចំបុណ្យសមុទ្រ ដើម្បីត្រៀមព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់កម្ពុជា បង្ហាញឱ្យពិភពលោកបានដឹងអំពីជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...

សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...

ខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤…………

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ...

រយ:ពេល ២សប្តាហ៍ ពលរដ្ឋជាង ១៩ម៉ឺននាក់ បានយល់ដឹងពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងប្រទេស ……………

រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយអំពី គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត ដល់ប្រជាពលរដ្ឋ ចំនួន ១៩៤.៧៦៨នាក់...

ព័ត៌មានផ្សេងៗ