ប៉ូ​លី​ស​ក្លែងក្លាយ​អស់​ល័​ក្ខណ៍មួយក្រុម​ ត្រូវ​សមត្ថកិច្ច​ក្របួច​បាន ​៤​នាក់ កាលពី​វេលា​ម៉ោង ​១១​យប់..!!

2d043ac80a85deafdba77de2396038df
Spread the love

រាជធានីភ្នំពេញ ៖ ​ប៉ូ​លី​ស​ក្លែងក្លាយ​អស់​ល័​ក្ខណ៍មួយក្រុម​ ត្រូវ​សមត្ថកិច្ច​ក្របួច​បាន ​៤​នាក់ កាលពី​វេលា​ម៉ោង ​១១​យប់ ថ្ងៃ​ទី ​២១ ខែមករា ឆ្នាំ​ ២០២៦ នៅ​ចំណុច​ផ្លូវបំបែក​ស្តុ​ប ​២០០៤ កែង​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​កា​កាប ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​លោក​អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​គាត់ ដោយ​ស្លៀកពាក់​ស៊ី​វិល ។ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ឃើញ​មាន​ក្រុម​ប៉ូ​លី​ស​ក្លែងក្លាយ​ស្លៀកពាក់​ស៊ី​វិល​ចំនួន​ ០៤​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ពាក់​កាត CID មក​ឈប់​ឃាត់​គាត់​នៅ​ក្បែរ​ស្តុ​ប​ ២០០៤ កែង​មហាវិថី​សហព័ន្ធ​រុ​ស្សី ។​

ពេល​នោះ​គាត់​បាន​ប្រាប់​ទៅ​កាន់​ក្រុម​ប៉ូ​លី​ស​ក្លែងក្លាយ​ទាំងនោះ​ថា​គាត់ គឺជា​អធិការ​ង​ខណ្ឌ​ពោធិ​សែន​ជ័យ តែ​ពួក​គេ​មិន​ជឿ​ព្រមទាំង​ស្រែក​សម្លុត​គាត់​ទៅ​វិញ ទើប​ភ្លាម​ៗ​នោះ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ធ្វើការ​ឃាត់​ក្រុម​ប៉ូ​លី​ស​ក្លែងក្លាយ​ទាំងនោះ យក​ទៅ​​ចាត់ការ​​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី ​១ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ក្រុម​ប៉ូ​លី​ស​ក្លែងក្លាយ​ទាំង ​៤​នាក់​ហើយ ព័ត៌មាន​ក៏បានផ្សព្វផ្សាយ​ស្រាប់តែ​មាន​ប្អូនប្រុស​ម្នាក់ ដែល​ធ្លាប់​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ប៉ូ​លី​ស​ក្លែងក្លាយ​នេះ បន្លំ​ធ្វើ​ស៊ីលុយ​អស់​ជាង​៣៥០​ដុល្លារ​កាលពី​កន្លង​មក ក៏​បាន​ធ្វើ​ដំណើរ​មក​ប៉ុស្តិ៍​ដើម្បី​ដាក់​ពាក្យបណ្តឹង​បន្ថែម ។

លទ្ធផល​ចុង​ក្រោយ ក្រុម​ប៉ូ​លី​ស​ក្លាយ​ដែល​មាន​ពាក់​កាត ព្រហ្ម​ទ័​ណ្ឌ (CID) ឬ គេ​ហៅ​ថា​កូន​ខ្លា ឬ​ប៉ូ​លី​ស​ជ័រ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នាំ និង​បំពេញ​សុំ​ណុំ​រឿង អនុវត្ត​បន្ត​តាម​នីតិវិធី ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

About The Author

ព័ត៌មានផ្សេងៗ