ក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ចុះសួរសុខទុក្ខសមាជិកកំពុងសម្រាកព្យាបាលជំងឺ …

IMG_20250227_102710_556_copy_512x384
Spread the love

សៀមរាប :នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ប្រាក់ វណ្ណ: មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទ និងនាំយកថវិកាចំនួន ៧៣០,០០០ រៀល អង្ករ១ការ៉ុង ភេសជ្ជៈ ១កេស និងទឹកសុទ្ធ ១កេស ចុះសួរសុខទុក្ខលោកនាយចំណង់ សោម វ៉ាន់និត ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

មន្ត្រីរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ៕

.

About The Author

ព័ត៌មានផ្សេងៗ