អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា «បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី?
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។ តើជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ? ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា...

