តារាសម្ដែង អ្នកនាង ភី មុន្នីរតនា បង្ហាញមុខជាថ្មី ជាមួយនឹងមុខជំនួញច្រើនសែនដុល្លារ
មានការចាប់អារម្មណ៍មិនតិចឡើយ បន្ទាប់ពីអតីតតារាសម្ដែងអ្នកនាង ភី មុន្នីរតនា ហៅ ពៅស្រាប់តែបង្ហាញមុខជាថ្មី កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២៣ ក្នុងពិធីបើកសម្ពោធភោជនីយដ្ឋានទ្រង់ទ្រាយធំ ដែលត្រូវគេដឹងបានប្រើដើមទុនច្រើនសែនដុល្លារ។ អ្នកនាងត្រូវបានគេស្គាល់ខ្លាំងតាមរយៈការសម្ដែងនាអំឡុងឆ្នាំ២០០០ជាង តាមរយៈជាតួឆ្នាស់ឆ្នើម និង ជាតួសំខាន់ក្នុងភាពយន្តជាច្រើនដែលល្បីខ្លាំងនាសម័យកាលនោះ។...

