ពិតជាខ្លាំងបោះគេមែនបុកគេហើយបង្កហិង្សាទៀត!នារីជនជាតិចិនម្នាក់ស្ថានភាពស្រវឹងបើករថយន្តស៊េរីទំនើបមកបុកប៉ះម៉ូតូកង់បីពីក្រោយបណ្ដាលឱ្យធ្លាក់មនុស្សពីលើម៉ូតូកង់បីដួលបោកក្បាលរងរបួសធ្ងន់..
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយនារីជនជាតិចិនបើករថយន្តស៊េរីទំនើបមកបុកប៉ះជាមួយនឹងម៉ូតូកង់បីពីក្រោយបណ្ដាលឲ្យមានមនុស្សធ្លាក់ពីលើម៉ូតូកង់បីជួលបោកក្បាលរងរបួសធ្ងន់ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកនារីជនជាតិចិនអ្នកបើកបររថយន្តធ្វើកាយវិការច្រងេងច្រងាងហើយថែមទាំងស្រែកឡូឡាផ្អើលគេផ្អើលឯងរកចាប់យកទូរស័ព្ទរបស់(អ្នកសារព័ត៌មាន)ថែមទៀត។ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២២ តាមបណ្តោយវិថីឯករាជ្យផ្លូវលេខ ១០០ ទាល់មុខនិង សាលាបឋមសិក្សានិងអនុវិទ្យាល័យ តេជោហ៊ុនសែនកម្មករ ស្ថិតនៅក្នុងភូមិ០៤...

