ក្រសួងការពារជាតិ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងការពិនិត្យ និងវាយតម្លៃលើបុគ្គល ឈាវ មុន្នីន ដែលបានបង្ហោះវីដេអូ ក្នុងបណ្តាញសង្គម TikTok ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ

Screenshot 2025-04-02 142901
Spread the love

(រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានឱ្យដឹងថា ក្រសួងការពារជាតិ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងការពិនិត្យ និងវាយតម្លៃលើបុគ្គល ឈាវ មុន្នីន ដែលបានបង្ហោះវីដេអូ ក្នុងបណ្តាញសង្គម TikTok ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ បានឱ្យដឹងបន្ថែមថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្នីន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិនភូមិន្ទ៕

ប្រភព៖ ក្រសួងការពារជាតិ

About The Author

ព័ត៌មានផ្សេងៗ