អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

Spread the love
កាលពីវេលាម៉ោង ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ភ្លាមៗនោះដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ កំពុងល្បាតត្រួតពិនិត្យក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខណ្ឌ នៅក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតឃាត់ខ្លួនជាក់ស្ដែងបានក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។
វត្ថុតាងចាប់យកមានដូចជា៖ កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង ១-ម៉ាកបីត ពណ៌ក្រហម-ស ស្លាកលេខ ភ្នំពេញ 11B-5909, ២-ម៉ាកហុងដា សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1G-4757។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៣នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានចូលរួមជាមួយបក្ខពួកផ្សេងទៀត ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

About The Author

ព័ត៌មានផ្សេងៗ